មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងមន្ទីរ
៣៧ នាទីមុន ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និង Mr. Shin Yonghwa នាយករង KOICA ប្រចាំនៅកម្ពុជា ជាសហប្រធានអង្គភាពអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយ:ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើកទិសដៅបន្តនៃការងារអនុវត្តគម្រោង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង និងមន្ត្រីសម្របសម្រួលគម្រោងនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍៕