
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានដឹកនាំក្រុមការងារចុៈពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ចំនួន ៥ខ្សែ នៅខេត្តកំពង់ចាម
- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទិ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) ចំនួន ៥ខ្សែ មានប្រវែងសរុប ៥០,៧ គ.ម នៅខេត្តកំពង់ចាម ដែលសម្រេចបានលទ្ធផលប្រមាណ៧០,៧៦% ក្នុងនោះរួមមាន៖
– ខ្សែផ្លូវទី១. KC-1 (ផ្លូវជាតិលេខ៧ – សៀមប៊ួយ) ប្រវែង ៦,០ គ.ម ស្ថិតនៅឃុំព្រៃចារ ស្រុកជើងព្រៃ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៧៧,៥២ %
– ខ្សែផ្លូវទី២. KC-2 (ផ្លូវជាតិលេខ៧ – សាអាង – ផ្លូវជាតិលេខ៦) ប្រវែង ១៦,៤ គ.ម ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកព្រៃឈរ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៦០,៨៧%
– ខ្សែផ្លូវទី៣. KC-3 (ផ្លូវជាតិលេខ៧ – ក្លោងទ្វារវត្តជម្ពូសោភា – បឋមសិក្សាក្រូច ផ្លូវជាតិលេខ៦០) ប្រវែង ១៧,១ គ.ម ស្ថិតនៅក្នុងឃុំក្រូច ឃុំគរ ឃុំព្រៃឈរ ឃុំសូរសែន្យ និងឃុំស្រង៉ែ ស្រុកព្រៃឈរ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៤១,៨៧%
– ខ្សែផ្លូវទី៤. KC-24 (ផ្លូវជាតិលេខ៦ – វត្តកំណប់) ប្រវែង ៥,៦ គ.ម ស្ថិតនៅឃុំស្តើងជ័យ ឃុំត្រពាំងគរ និងឃុំស្រម៉ ស្រុកជើងព្រៃ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៨០,៧៥ %
– ខ្សែផ្លូវទី៥. KC-57 (សំពងជ័យ – ទឹកឆារ) ប្រវែង ៨,៥ គ.ម ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយស្រុកព្រៃឈរ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៩២,៨១ %៕