ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាស្រុកត្រូវបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុង  គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤

ចែលរំលែក
photo 2024 09 27 17 26 24

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋបាលឃុំបល្ល័ង្គ និងឃុំចុងដូង ស្រុកបារាយណ៍ បានបើកកិច្ចប្រជុំដំណើរការចុះផ្ទៀងផ្ទាត់ និងវាយតម្លៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្រុកបារាយណ៍ ក្រោមអធិបតីភាព លោក ស្រេង ណូត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ថ្នាក់ខេត្ត និងលោក ហាត ទៀងបូរិទ្ធ អភិបាលរង នៃគណៈអភិបាលស្រុកបារាយណ៍ និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារផ្ទៀងផ្ទាត់ ODF ថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ថ្នាក់ស្រុក រួមជាមួយក្រុមការងារផ្ទៀងផ្ទាត់ចម្រុះថ្នាក់ស្រុក និងឃុំ សរុបចំនួន ២៤នាក់ ស្រី ៣នាក់។

 

ជាលទ្ធផលដំណើរការចុះផ្ទៀងផ្ទាត់ ស្រុកបារាយណ៍ ជាស្រុកត្រូវបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុង ១០០% គិតត្រឹមថ្ងទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ៕

photo 2024 09 27 17 26 20 2 photo 2024 09 27 17 26 20 photo 2024 09 27 17 26 21 2 photo 2024 09 27 17 26 21 photo 2024 09 27 17 26 23 photo 2024 09 27 17 26 24 photo 2024 09 27 17 26 25 2 photo 2024 09 27 17 26 25 photo 2024 09 27 17 26 26

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ