ស្រុកបារាយណ៍ជាស្រុក បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០% គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤

ចែលរំលែក
photo 2024 09 27 18 43 04 2

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស្រេង ណូត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ខេត្ត រួមជាមួយលោក ហាត ទៀងបូរិទ្ធ អភិបាលរងស្រុកបារាយណ៍ បានបើកកិច្ចប្រជុំដំណើរការចុះផ្ទៀងផ្ទាត់ និងវាយតម្លៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្រុកបារាយណ៍ នៅរដ្ឋបាលឃុំបល្ល័ង្គ និងឃុំចុងដូង  ខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារផ្ទៀងផ្ទាត់ ODF ថ្នាក់ខេត្ត ស្រុក រួមជាមួយក្រុមការងារផ្ទៀងផ្ទាត់ចំរុះថ្នាក់ស្រុក និងឃុំ សរុបចំនួន ២៤នាក់ ស្រី ៣នាក់  ។

 

បន្ទាប់ពីបានធ្វើការផ្ទៀងផ្ទាត់រួចមក ក្រុមការងារ បានវាយតម្លៃថា៖ ស្រុកបារាយណ៍ជាស្រុក បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ១០០% គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ៕

photo 2024 09 27 18 43 04 2 photo 2024 09 27 18 43 04 photo 2024 09 27 18 43 05 2 photo 2024 09 27 18 43 05 3 photo 2024 09 27 18 43 05 4 photo 2024 09 27 18 43 05 photo 2024 09 27 18 59 45 photo 2024 09 27 18 59 46

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ