ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់កម្មវិធីទី៤

ចែលរំលែក
photo 2024 09 23 15 51 44

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់កម្មវិធីទី៤ ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការស្ដីទី ឯកឧត្តម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដម លោក លោកស្រីទីប្រឹក្សាអមក្រសួង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន   និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៣១នាក់ ស្រី ០៩នាក់។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីត្រួតពិនិត្យនូវរបាយការណ៍វឌ្ឍនភាពប្រចាំខែកញ្ញា ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តក្នុងខែតុលា បន្តទៀត ព្រមទាំងលើកយកបញ្ហាផ្សេងៗ មកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ។

 

ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានផ្ដល់ជាអនុសាសន៍ណែនាំឲ្យនាយកដ្ឋាន ជំនាញទាំង៤ បន្តខិតខំអនុវត្តការងារក៏ដូចជាសកម្មភាពរបស់ខ្លួនឲ្យសម្រេចបាន ១០០% ទៅតាមផែនការដែលបានគ្រោងទុក។

photo 2024 09 23 15 51 39 photo 2024 09 23 15 51 40 2 photo 2024 09 23 15 51 40 photo 2024 09 23 15 51 41 photo 2024 09 23 15 51 42 photo 2024 09 23 15 51 43 2 photo 2024 09 23 15 51 43 photo 2024 09 23 15 51 44

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ