
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
៦ ម៉ោងមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ បានចូលរួមជាកិតិ្តយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមាននិស្សិតជ័យលាភីចំនួនសរុប ៣.៥៣០នាក់ (នារី ១.៨២២នាក់) ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ២.៩៤២នាក់ (នារី ១.៥៩៦នាក់) និងនិស្សិតថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ៥៨៨នាក់ (នារី ២២៦ នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G H I J K L) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។