ឯកឧត្តម ម៉ា សុវណ្ណា អញ្ជើញចូលរួម កិច្ចប្រជុំ ផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨

ចែលរំលែក
photo 2024 09 25 09 22 14

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការនិងវិសហមជ្ឈការ តំណាងដ៏ខ្ពង៊ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

 

កិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ២០២៤-២០២៨ , ផែនការយុទ្ធសាស្រ្តស្តីពី ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងផែនការសកម្មភាពសម្រាប់ អនុវត្តយុទ្ធសាស្រ្តភូមិ ឃុំមានសុវត្ថិភាពឆ្នាំ២០២៤-២០២៨ ដែលក្រសួងស្ថាប័នត្រូវចូលរួមតាមដែនសមត្ថកិច្ចរបស់ខ្លួន៕

photo 2024 09 25 09 22 12 photo 2024 09 25 09 22 13 photo 2024 09 25 09 22 14

photo 2024 09 25 08 52 57 photo 2024 09 25 09 22 15 photo 2024 09 25 09 22 16 photo 2024 09 25 09 22 17 photo 2024 09 25 09 22 18

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ