ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបជាប្រចាំផ្លូវក្រាលល្បាយថ្មភ្នំ និងល្បាយក្រួសចំនួន៧ខ្សែ ប្រវែងសរុប ៩៥ ៤០០ម នៅខេត្តព្រះវិហារ

ចែលរំលែក
photo 2024 09 23 21 28 30

ខេត្តព្រះវិហារ ៖ នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបជាប្រចាំផ្លូវក្រាលល្បាយថ្មភ្នំ និងល្បាយក្រួសចំនួន៧ខ្សែ ប្រវែងសរុប ៩៥ ៤០០ម ស្ថិតក្នុងឃុំរណសិរ្យ ឃុំសាគ្រាម ឃុំរុងរឿង ឃុំរបៀប ឃុំរមទម ឃុំរីករាយ ឃុំរក្សា ឃុំពោធិ៍ ឃុំព្រីងធំ ឃុំពុទ្រា ឃុំស្អាង ឃុំតស៊ូ និងឃុំកំពង់ពុទ្រា ស្រុកសង្គមថ្មី ស្រុកប្រាសាទបល្ល័ង្គ ស្រុករវៀង ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកជ័យសែន ខេត្តព្រះវិហារ  អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។

 

នាឱកាសចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលដីល្បាយថ្មភ្នំ និងល្បាយក្រួសចំនួន ៧ខ្សែ ប្រវែងសរុប ៩៥ ៤០០ម ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ និងលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋជាច្រើនរូប ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរូបសម្តេច និងលោកជំទាវបណ្ឌិតតែងតែបានគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

 

ន្ទាប់ពីបានចុះពិនិត្យខ្សែផ្លូវទាំង៧ខ្សែរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាព ទទួលយកលទ្ធផលសម្រេចបាន ១០០ % លើការងារជួសជុលថែទាំផ្លូវក្រាលល្បាយក្រួស ដោយផ្អែកលើបទដ្ឋានបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា៕

photo 2024 09 23 21 28 28 2 photo 2024 09 23 21 28 28 3 photo 2024 09 23 21 28 28 4 photo 2024 09 23 21 28 28 5 photo 2024 09 23 21 28 28 photo 2024 09 23 21 28 29 2 photo 2024 09 23 21 28 29 3 photo 2024 09 23 21 28 29 photo 2024 09 23 21 28 30 photo 2024 09 23 21 28 31 2 photo 2024 09 23 21 28 31 3 photo 2024 09 23 21 28 31

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ