លោក ឡុក វុឌ្ឍី និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង អញ្ជើញចុះពិនិត្យលទ្ធផលការងារសាងសង់សំណង់ផ្គត់ផ្គង់ទឹកជនបទ និងចូលរួមជាមួយ គ.ត.វ

ចែលរំលែក
photo 2024 09 23 15 44 51 3

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និង លោក បឿ នឿន ប្រធានការិយាល័យ ព្រមទាំង មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមជាមួយ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងលោក លោកស្រីមន្ត្រីបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យលទ្ធផលការងារសាងសង់សំណង់ផ្គត់ផ្គង់ទឹកជនបទ មានការងារសាងសង់អណ្ដូងស្នប់ធន់និងការបម្រែបម្រួលអាកាសធាតុ និងស្ថានីយ៍ផលិតទឹកផឹកសហគមន៍ ដែលប្រើប្រាស់ថវិកាកម្មវិធីឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ  នៅភូមិធំ ភូមិព្រៃក្តួច ឃុំល្វា និងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

 

នាថ្ងៃដដែលលោក ឈន់ ភត្រ្តា អនុប្រធានការិយាល័យផែនការ និងស្ថិតិ  និងលោក ធូ សុធី មន្ត្រីការិយាល័យផ្លូវជនបទ បានចូលរួមជាមួយគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អរ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ដឹកនាំដោយ លោក អ៊ុង វិច្ឆ័យ និងក្រុមការងារ រួមជាមួយ ក្រុមការងារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដើម្បីចុះត្រួតពិនិត្យវាយតម្លៃការងារលើការងារស្ថាបនាផ្លូវកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ពីភូមិឈើទាល ឃុំឫស្សីស្រុក ទៅភូមិក្រាំងស្ករ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង៕

photo 2024 09 23 15 44 50 photo 2024 09 23 15 44 51 2 photo 2024 09 23 15 44 51 3 photo 2024 09 23 15 44 51 photo 2024 09 23 15 46 15 2 photo 2024 09 23 15 46 15 3 photo 2024 09 23 15 46 15 4 photo 2024 09 23 15 46 15

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ