ឯកឧត្តម ផូ ផារិទ្ធ អញ្ជេីញជាអធិបតីក្នុងកម្មវិធីបេីកសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តថវិកាកម្មវិធី

ចែលរំលែក
photo 2024 09 20 17 30 43

ខេត្តព្រះសីហនុ ៖ នាថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីបេីកសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តថវិកាកម្មវិធី ដែលរៀបចំឡេីងដោយនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី តំណាងនាយកដ្ឋានទាំង១១   នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីអភិវឌ្ឍន៍ជនបទ ទាំង២៥ រាជធានី-ខេត្ត សរុប ចំនួន ១១៥នាក់ ។

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលនៃការប្រេីប្រាស់ថវិកាកម្មវិធី ដេីម្បីឲ្យមន្រ្តីរាជការក្រោមឱវាទក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត យល់ដឹងពីវឌ្ឍនភាព នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាមូលដ្ឋានបន្ថែមលេី ៖

 

១. ការស្វែងយល់ អំពីមុខងារវិភាជន៍ថវិកា ដែលត្រូវបានប្រើ តាមប្រព័ន្ធ FMIS

២. ការស្វែងយល់ អំពីមុខងារការទិញ និងលទ្ធកម្មពេញលេញ ដែលត្រូវបានប្រើប្រាស់

នៅលើប្រព័ន្ធ MFIS

៣. ការស្វែងយល់ អំពីមុខងារគណនីត្រូវសង ដែលត្រូវបានប្រើ តាមប្រព័ន្ធ MFIS

៤. ការយល់ដឹងបន្ថែម អំពីមុខងារលទ្ធកម្មសាធារណៈ។

photo 2024 09 20 13 55 52 photo 2024 09 20 13 55 53 2 photo 2024 09 20 13 55 53 photo 2024 09 20 17 30 43 photo 2024 09 20 17 30 44 photo 2024 09 20 17 30 45 photo 2024 09 20 17 30 46

photo 2024 09 20 08 13 18 photo 2024 09 20 17 30 47 photo 2024 09 20 17 30 48

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ