ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ

ចែលរំលែក
photo 2024 09 19 15 23 25

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្តម សុខ សុទ្ធី អភិបាលរងនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានការចូលរួមផងដែរពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៤៨នាក់ ស្រី ១៣នាក់។

 

ជាកិច្ចចាប់ផ្តើម លោក អៀង ដាំប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់មន្ទីរ និងឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងសន្ទរកថាស្វាគមន៍ រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករឭក ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ។

 

ឯកឧត្តមបណ្ឌិត បានឯកភាព និងវាយតម្លៃខ្ពស់ ទៅលើរបាយការណ៏របស់លោកប្រធានមន្ទីរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការបំពេញតួនាទី ភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់។

 

ជាមួយគ្នានេះដែរ  ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជនបទ នៅព្រះរាជាណាចក្រកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយនៅ អាណត្តិទី៧ នេះ រាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីរួមចំណែកអនុវត្តតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យខាងលើ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ទី៣)ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា ក្នុងគោលបំណង  “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

 

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារផងដែរ៕

photo 2024 09 19 15 14 11 photo 2024 09 19 15 15 19 photo 2024 09 19 15 15 41 photo 2024 09 19 15 23 25 photo 2024 09 19 15 26 07 photo 2024 09 19 15 26 08 2 photo 2024 09 19 15 26 08 photo 2024 09 19 15 59 08 photo 2024 09 19 15 59 09 2 photo 2024 09 19 15 59 09 3 photo 2024 09 19 15 59 09 photo 2024 09 19 16 05 47 2 photo 2024 09 19 16 05 47 photo 2024 09 19 16 05 48 2 photo 2024 09 19 16 05 48 photo 2024 09 19 16 09 02

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ