ពិធីអបអរសាទរគ្រួសារគំរូផ្នែកប្រតិបត្តិទម្លាបអនាម័យ និងប្រើប្រាស់ទឹកស្អាតនៅស្រុកល្វាឯម ខេត្តកណ្តាល

ចែលរំលែក
photo 2024 09 20 13 49 42 5

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសហការជាមួយអង្គការវ៉តធើអេត (Water Aid) រួមជាមួយរដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីអបអរសាទរគ្រួសារគំរូផ្នែកប្រតិបត្តិទម្លាប់អនាម័យ និងប្រើប្រាស់ទឹកស្អាតនៅស្រុកល្វាឯម ក្រោមអធិបតីភាព លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល  លោក ហែម ច័ន្ទរៈ អភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម និងលោក សុខ ឯកឧត្តម មន្រ្តីកម្មវិធីអង្គការវ៉តធើអេត( WaterAid) ដោយមានសមាសភាពពាក់ព័ន្ធ និងតំណាងគ្រួសារដែលជាប់ជ័យ  លាភីទាំង ៤៧គ្រួសារ សរុបទាំងចំនួន ៧២នាក់ ស្រី ៤៨នាក់។

 

គោលបំណងនៃកម្មវិធី ដើម្បីផ្តល់ការអបអរសាទរ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលកំពុងអនុវត្តទំលាប់ល្អផ្នែកអនាម័យ និងប្រើប្រាស់ទឹកស្អាត ព្រមទាំងលើកទឹកចិត្តឲ្យគាត់បន្តនូវទំលាប់ប្រតិបត្តិអនាម័យ និងប្រើប្រាស់ទឹកស្អាតជាប្រចាំ ជំរុញដល់គ្រួសារក្នុងសហគមន៍ចាប់ផ្តើមផ្លាស់ប្តូរទំលាប់ និងយកគំរូតាមគ្រួសារដែលទទួលបានជ័យលាភី និងបង្កើនការយល់ដឹងបន្ថែមដល់អ្នកពាក់ព័ន្ធអំពីអត្ថប្រយោជន៍ការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ។

 

ក្នុងឱកាសនោះដែរ គ្រួសារដែលជាប់ជាជ័យលាភី ចំនួន ៤៧គ្រួសារ ទទួលបានរង្វាន់លើកទឹកចិត្តពីអង្គការ (WaterAid) ដោយក្នុងមួយគ្រួសារទទួលបានឆ្នាំងដាំបាយអគ្គិសនី ចំនួន ០១គ្រឿងកន្សែងពោះគោខ្នាតធំ ចំនួន ០១ កន្សែង សាប៊ូលុចដុំធំ ០១ដុំ ប័ណ្ណសរសើរលើកទឹកចិត្ត ចំនួន ០១ ប័ណ្ណ និងមានចែកជូនអាវយឺតជូនដល់អ្នកចូលរួមគ្រប់ៗគ្នាសរុបចំនួន ៧២នាក់។

photo 2024 09 20 13 49 41 2 photo 2024 09 20 13 49 41 3 photo 2024 09 20 13 49 41 photo 2024 09 20 13 49 42 2 photo 2024 09 20 13 49 42 3 photo 2024 09 20 13 49 42 4 photo 2024 09 20 13 49 42 5 photo 2024 09 20 13 49 42

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ