ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការសិក្សាវាយតម្លៃផលប៉ះពាល់ជាវិជ្ជមាននៃប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចគ្រប់គ្រងដោយសហគមន៍”

ចែលរំលែក
photo 2024 09 20 11 47 11

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីណយ៉ាណា ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការសិក្សាវាយតម្លៃផលប៉ះពាល់ជាវិជ្ជមាននៃប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចគ្រប់គ្រងដោយសហគមន៍” ដែលរៀបចំដោយអង្គការទស្សនៈពិភពលោក (World Vision)។

 

សិក្ខាសាលានេះ មានគោលបំណង ៖ (១). បង្ហាញអំពីការរកឃើញសំខាន់ៗពីលទ្ធផលវាយតម្លៃផលប៉ះពាល់នៃប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចដែលគ្រប់គ្រងដោយសហគមន៍ (២). ការដាក់ជម្រើសមួយនៃគំរូអាជីវកម្មប្រកបដោយនិរន្តរភាពសម្រាប់ពង្រីកសេវាកម្មទឹកស្អាត ទៅដល់ជនដែលងាយរងគ្រោះក្នុងសហគមន៍ និង (៣). ការផ្តល់ធាតុចូល និងឯកភាពលើអនុសាសន៍ពីស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដែលរួមមាន អ្នកបង្កើតគោលនយោបាយ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងសហគមន៍គ្រប់គ្រងទឹក៕

photo 2024 09 20 11 47 05 photo 2024 09 20 11 47 06 photo 2024 09 20 11 47 07 photo 2024 09 20 11 47 08 photo 2024 09 20 11 47 09 photo 2024 09 20 11 47 10 photo 2024 09 20 11 47 11 photo 2024 09 20 11 47 37

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ