ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារ នៃកម្មវិធីទី១ ប្រចាំខែកញ្ញា និងលើកទិសដៅបន្តខែតុលា ឆ្នាំ២០២៤

ចែលរំលែក
photo 2024 09 19 13 41 45

រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារ នៃកម្មវិធីទី១ ប្រចាំខែកញ្ញា និងលើកទិសដៅបន្តខែតុលា ឆ្នាំ២០២៤  ដោយមានអញ្ជើញការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៧៤នាក់ ស្រី ១៤នាក់ ។

កិច្ចប្រជុំនេះមានគោលបំណង ផ្ដោតទៅលើរបាយការណ៍វឌ្ឍនភាពការងារក្នុងខែកញ្ញា និងបញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះនាពេលកន្លងមក ដើម្បីដោះស្រាយ និងលើកទិសដៅការងារបន្ត។

បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាព និងពិភាក្សាគ្នាយ៉ាងផុលផុសលើបញ្ហាមួយចំនួនដែលបានលើកក្នុងរបៀបវារៈរួចមក កិច្ចប្រជុំទទួលលទ្ធផលដូចខាងក្រោម÷

១.អង្គប្រជុំបានបំពេញបន្ថែមលើចំណុចមួយចំនួន និងឯកភាពលើសេចក្តីព្រាងរបាយការណ៍ដែលនាយកដ្ឋានផ្លូវលំជនបទ បានរៀបចំឡើង

២.អង្គប្រជុំបានសំណូមពរ និងដាក់ចេញនូវទិសដៅបន្ថែមមួយចំនួនរួមមាន៖

ក. ស្នើសុំគ្រប់ថ្នាក់ដឹកនាំទទួលបន្ទុកតាមអនុកម្មវិធី និងចង្កោមសកម្មភាព មេត្តាធ្វើការសហការជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន,ថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យជំនាញនីមួយៗ  ។

ខ. គ្រប់អ្នកទទួលការ សូមជូនដំណឹងដល់ គ.ត.វ ដើម្បីចុះត្រួតពិនិត្យគុណភាពផ្លូវទៅតាមដំណាក់កាលនីមួយៗ

គ. សូមឱ្យនាយកដ្ឋានផ្លូវលំជនបទ ពិនិត្យលើលទ្ធភាពរៀបចំសេចក្តីព្រាងការកែសម្រួលសេចក្តីសម្រេចស្តីពីក្រុមការងារ Stabilizer ។

ឃ. ជំរុញបន្ថែម និងតាមដានការអនុវត្តការងារដែលនៅសេសសល់ឱ្យបានចប់ទាន់ពេលវេលា ស្របតាមកិច្ចសន្យា

ង. ចំពោះការងារកែសម្រួលបទដ្ឋានបច្ចេកទេស ដែលបានបញ្ចប់រួចរាល់ហើយ សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យ សម្រេច និងសុំអនុសាសន៍ណែនាំបន្ថែម

ច. ចំពោះការងារពាក់ព័ន្ធបទដ្ឋានបច្ចេកទេសផ្លូវបេតុង ក្រុមការងារនឹងរៀបចំការងារនេះដោយផ្អែកលើមូលដ្ឋានដែលមាន ដើម្បីរៀបចំកិច្ចប្រជុំប្រមូលធាតុចូល ដោយមានការចូលរួមពីទីប្រឹក្សាបច្ចេកទេសគម្រោង ។

ឆ. ការងារពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់សុក្រឹត្យភាពខ្សែផ្លូវត្រួតស៊ីគ្នា នាយកដ្ឋានជំនាញ ត្រូវបន្តធ្វើការជាមួយមន្ទីរជំនាញបន្តទៀត  ។

ជ. នាយកដ្ឋានផ្លូវលំ ត្រូវពិនិត្យ និងយកចិត្តទុកដាក់លើការងារលិខិតបទដ្ឋានគតិយុត្ត ជាពិសេសការគ្រប់គ្រងដីចំណីផ្លូវ ដែលពេលនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគាំទ្រ និងផ្តល់ទាំងហិរញ្ញវត្ថុ។

photo 2024 09 19 13 41 45 photo 2024 09 19 13 41 46 2 photo 2024 09 19 13 41 46 photo 2024 09 19 13 41 48 2 photo 2024 09 19 13 41 48 3 photo 2024 09 19 13 41 48 4 photo 2024 09 19 13 41 48

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ