ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល ផ្លូវថែទាំប្រចាំ ចំនួន ៩ ខ្សែ

ចែលរំលែក
photo 2024 09 18 20 38 07

ខេត្តក្រចេះ៖ នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤  ឯកឧត្តម ផូ ផារិទ្ធ  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល ផ្លូវថែទាំប្រចាំ ចំនួន ៩ ខ្សែ ប្រវែង ១២៨.៩០គម ដែលស្ថិតក្នុង ស្រុកឆ្លូងចំនួន ៣ខ្សែ ក្នុងស្រុកព្រែកប្រសព្វ ចំនួន៤ ខ្សែ ស្រុកសំបូរ ចំនួន១ខ្សែ និងស្រុកអូរគ្រៀងសែនជ័យ ចំនួន១ខ្សែ។

 

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម បានជួបសំណេះសំណាលជាមួយប្រជាជន  ដែលរស់នៅតាមសងខាងផ្លូវចំនួន៥០នាក់ ដោយបានជូនក្រម៉ា ជាអំណោយ ឯកឧត្តមរដ្ឋមន្ត្រី ដល់បងប្អូនម្នាក់១ផងដែរ។

 

ឯកឧត្តម បានបន្តមានប្រសាសន៍ជូនប្រជាពលរដ្ឋ ថាផ្លូវនេះត្រូវបានធ្វើការថែទាំដោយប្រើប្រាស់ថវិកាជាតិ និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។ ប្រសិនបើមានការខូចខាតសូមបងប្អូនទាក់ទងជាមួយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដើម្បីជួសជុលជូន។

photo 2024 09 18 20 38 07 2 photo 2024 09 18 20 38 07 3 photo 2024 09 18 20 38 07 4 photo 2024 09 18 20 38 07 photo 2024 09 18 20 38 08 2 photo 2024 09 18 20 38 08 3 photo 2024 09 18 20 38 08 photo 2024 09 18 20 38 09 2 photo 2024 09 18 20 38 09 photo 2024 09 18 20 53 10 photo 2024 09 18 20 53 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ