លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2024 09 19 12 09 49

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំ មន្ទីរ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ លោក អ៊ិន ចាន់រតនៈ អគ្គនាយករងបច្ចេកទេស លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធាន ការិយាល័យ មន្ត្រីរាជការទាំងអស់សរុប ចំនួន២២នាក់ ស្រី០៣នាក់។

 

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិស្វាគមន៍របស់ លោកប្រធានមន្ទីរ និងមតិចំណាប់អារម្មណ៍របស់ ឯកឧត្តមអភិបាលរងខេត្តរួចមក លោកជំទាវ មានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំរបស់មន្ទីរនាពេលកន្លងមក។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ផងដែរ។

 

ជាចុងបញ្ចប់ លោកជំទាវ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរ មានដូចខាងក្រោម៖

-បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ

-បន្ដអនុវត្តកម្មវិធីអាទិភាពទាំង៤របស់ក្រសួងឲ្យបានសកម្មបន្ថែមទៀតដើម្បីឆ្លើយតបនឹង ចក្ខុវិស័យ របស់ក្រសួង

-ថ្នាក់ដឹកនាំមន្ទីរត្រូវត្រៀមចូលរួមអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យ ក្នុងករណីដែលមានគ្រោះទឹកជំនន់

-បន្ដថែរក្សាសមិទ្ធផលដែលមានស្រាប់របស់ក្រសួង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត។

photo 2024 09 19 12 09 49 photo 2024 09 19 12 09 50 2 photo 2024 09 19 12 09 50 photo 2024 09 19 12 09 51 2 photo 2024 09 19 12 09 51

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ