ឯកឧត្តម នួន ពេជ្រនិមិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងដឹកនាំគណ:ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរ ស្វាយសែនជ័យ ដើម្បីធ្វើទស្សនកិច្ចខ្សែព្រំដែននៅខេត្តស្ទឹងត្រែង

ចែលរំលែក
photo 2024 09 19 06 26 40

ខេត្តស្ទឹងត្រែង÷ រសៀលថ្ងៃពុធ ១រោច ខែ ភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  ត្រូវនិងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អមដំណើរដោយ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ខាងសឹករង ដែលទទួលបន្ទុកការងារព្រំដែន និងលោកប៉ូលិសការពារព្រំដែន ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាចុះមូលដ្ឋានស្រុក ឃុំ ជាច្រើនរូបទៀត នៅខេត្តស្ទឹងត្រែង បានដឹកនាំគណ:ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរ ស្វាយសែនជ័យ ដើម្បីធ្វើទស្សនកិច្ចខ្សែព្រំដែនចាប់ពីបង្គោលលេខ០៣៨ ដែលមានទីតាំងសាងសង់បង្គោលជិតសាលារៀនកំពុងសាងសង់នៅចំណុចស្រែចំប៉ា បង្គោលលេខ ០៣៤ បង្គោលទ្បាក់ ច្រកអន្តរជាតិត្រពាំងក្រៀល បង្គោលលេខ ០៣៣ ដើមល្វា ព្រមទាំងបានសួរសុខទុក្ខគ្រួសារអ៊ុំ កើត វ៉ាន់ថុន ដែលរស់នៅក្បែរបង្គោលលេខ ០៣៣ នោះផងដែរ។

photo 2024 09 19 06 26 39 2 photo 2024 09 19 06 26 39 3 photo 2024 09 19 06 26 39 4 photo 2024 09 19 06 26 39 photo 2024 09 19 06 26 40 2 photo 2024 09 19 06 26 40 3 photo 2024 09 19 06 26 40 4 photo 2024 09 19 06 26 40

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ