ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិស្ដីពីអាហារូបត្ថម្ភ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ រៀបចំយុទ្ធសាស្រ្តជាតិ ស្ដីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជាលើកទី១ (២០២៥-២០២៨)

ចែលរំលែក
photo 2024 09 18 13 21 08

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិស្ដីពីអាហារូបត្ថម្ភ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ រៀបចំយុទ្ធសាស្រ្តជាតិ ស្ដីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជាលើកទី១ (២០២៥-២០២៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាជាតិស្ដីពីអាហារូបត្ថម្ភជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាជាតិស្ដីពីអាហារូបត្ថម្ភ និងអង្គការជាតិ-អន្តរជាតិ សរុបចំនួន ៤៥នាក់ ស្រី ១២ នាក់ នៅទីស្ដីការក្រសួងផែនការ។

 

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី ៖

– បង្ហាញអំពីស្ថានភាពអាហារូបត្ថម្ភជាតិ

– បង្ហាញពីដំណើរការអភិវឌ្ឍន៍យុទ្ធសាស្រ្ដបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា រួមទាំងហេតុផល គោលបំណងជាយុទ្ធសាស្រ្ដ និងសំណើគ្រោងឆ្អឹងរបស់យុទ្ធសាស្រ្ដ

– សុំការគាំទ្រ និងការណែនាំពីក្រុមប្រឹក្សាជាតិស្ដីពីអាហារូបត្ថម្ភក្នុងដំណើរការអភិវឌ្ឍន៍យុទ្ធសាស្រ្ដបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារូបត្ថម្ភនៅកម្ពុជាលើកទី១ (២០២៥-២០២៨)៕

photo 2024 09 18 13 21 05 photo 2024 09 18 13 21 06 photo 2024 09 18 13 21 08 photo 2024 09 18 13 21 1019

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ