ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុកាន់បិណ្ឌ វេនទី ២ នៅវត្តត្បែងខ្ពស់ ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ

ចែលរំលែក
9 14

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វេនទី២​ នៅវត្តត្បែងខ្ពស់​ ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
អញ្ជើញ និងនិមន្ដចូលរួមក្នុងពិធីនេះមានរួមមាន ព្រះអនុគណស្រុកសាមគ្គីមានជ័យ ព្រះចៅអធិការវត្តត្បែងខ្ពស់ ឯកឧត្ដម លោកជំទាវ ជាអនុប្រធានក្រុមការងារ​ និងសមាជិក សមាជិកា ព្រមពុទ្ធបរិស័ទយ៉ាងច្រេីនកុះករផងដែរ។

សូមបញ្ជាក់ផងដែរថា៖ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមទម្លាប់ពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សន្តានដែលបានចែកឋានទៅ ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី ១រោចខែភទ្របទ រហូតដល់ថ្ងៃ ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ និងទី២៖ ថ្ងៃចុងក្រោយ គឺថ្ងៃ ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ ប្រជាពលរដ្ឋតែងជួបជុំគ្នាដើម្បីឆ្លងនូវសទ្ធាជ្រះថ្លា ដែលបានថ្វាយចំពោះភិក្ខុសង្ឃក្នុងរយៈពេល ១៤ថ្ងៃកន្លងមក។
ប្រជាជនខ្មែរយើងតែងមានទម្លាប់គោរពដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។​ និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរពដឹងគុណ និងមានកតញ្ញូធម៌តជំនាន់៕

IMG 4862 scaled

2 15 scaled 3.1 2 scaled 3 15 scaled 4.1 2 scaled 4 14 scaled 5 12 scaled 6 16 scaled 7 16 scaled 8 14 scaled 9 14 scaled 10 16 scaled 11 13 scaled 12 10 scaled 13 9 scaled 14 11 scaled 15 10 scaled 16 9 scaled 17 10 scaled 18 8 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ