ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ចែលរំលែក
photo 2024 09 16 19 21 33

ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង លោកប្រធាន-អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង សរុបចំនួន៤៧នាក់។

 

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានធ្វើការផ្តាំផ្ញើនិងពាំនាំនូវសេចក្តីនឹករលឹកនិងការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមទាំងបានផ្សព្វផ្សាយនូវ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ ពាក់ព័ន្ធវិស័យអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្រ្ត ដឹកនាំពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្រោមកម្មវិធីការងារជាអាទិភាពទាំង៤ របស់ក្រសួងក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ណែនាំពាក់ព័ន្ធកិច្ចការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

-ការពង្រឹងគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍នៅជនបទ

-ការសម្របសម្រួលនិងសហការអនុវត្តកម្មវិធីជាមួយអង្គការមិនមែនរដ្ឋាភិបាល

-ការពង្រឹងសណ្តាប់ធ្នាប់និងរបៀបរបបធ្វើការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ

-ការបង្កើនការផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានកន្លងមកឲ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ

-ការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ។

photo 2024 09 16 19 21 33 photo 2024 09 16 19 21 47 photo 2024 09 16 19 21 53 photo 2024 09 16 19 21 59

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ