ឯកឧត្តម ឆាយ ប្ញទ្ធិសែន និងលោកជំទាវ  អញ្ជើញសូត្រមន្ដកាន់បិណ្ឌវេនទី ១ នៅវត្តព្រះពុទ្ធអណ្ដែត ហៅវត្តព្រែកហូរ

ចែលរំលែក
3 14

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីសូត្រមន្ដ នមស្ការព្រះរតនត្រ័យ និងស្ដាប់ធម្មទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១​ ក្នុងវត្តព្រះពុទ្ធអណ្ដែត ហៅវត្តព្រែកហូរ ។   អញ្ជើញចូលរួមក្នុងពិធីនេះដែរួមមានវត្តមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម​ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត។

 

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យផ្សេងៗទៀតក្នុងប្រពៃណីព្រះពុទ្ធសាសនាដែលមា​នតាំងពីបុរាណកាលតរៀងមក។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ៕

1.1 scaled 1 16 scaled 2.1 2 scaled 2 14 scaled 3 14 scaled 4.1 1 scaled 4 13 scaled 5.1 scaled 5.2 scaled 5 11 scaled 6 15 scaled 7 15 scaled 8 13 scaled 9 13 scaled 10 15 scaled CZ1A9593 Enhanced NR scaled CZ1A9621 Enhanced NR scaled CZ1A9645 Enhanced NR scaled CZ1A9647 Enhanced NR scaled CZ1A9650 Enhanced NR scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ