ឯកឧត្តម ហាប់ អូម៉ាលី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ត្រីមាសទី៣ ឆ្នាំ២០២៤

ចែលរំលែក
photo 2024 09 16 20 55 50

ខេត្តប៉ៃលិន ៖ នាថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងវឌ្ឍនភាពការងារត្រីមាសទី៣ និងទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដោយមានសមាសភាពចូលរួមសរុបចំនួន ២៣នាក់ ស្រី៥នាក់។

 

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពការងារខែកញ្ញា និងវឌ្ឍនភាពការងារត្រីមាសទី៣ និងទិសដៅការងាបន្តត្រីមាសទី៤ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានកោតសសើរចំពោះ កិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងាររបស់មន្ត្រីនៃមន្ទីរនាពេលកន្លងមក ។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើគោនយោបាយ យុទ្ធសាស្ត្រ កម្មវិធី របស់ក្រសួង និងបញ្ជាក់ពីប្រវត្តិ CLV- DTA  និងស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរ ពេលចុះអនុវត្តន៍ការងារនៅតាមមូលដ្ឋាន ត្រូវអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យបានយល់ពី CLV-DTA ដើម្បីជៀសវាងការចាញ់បោកក្រុមពួកជ្រុលនិយមមួយក្តាប់តូច។

 

ក្រោយពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះត្រួតពិនិត្យតាមបន្ទប់ការិយាល័យធ្វើការ របស់ថ្នាក់ដឹកនាំ និងមន្ត្រី  ទីធ្លាបរិវេនជុំវិញមន្ទីរផងដែរ៕

photo 2024 09 16 20 55 39 photo 2024 09 16 20 55 40 photo 2024 09 16 20 55 42 photo 2024 09 16 20 55 47 photo 2024 09 16 20 55 50 photo 2024 09 16 20 55 51 photo 2024 09 16 20 55 53

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ