ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ
១០ ម៉ោងមុន ថ្ងៃទី១៧ ខែមករា ២០២៥
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារ បានអញ្ជើញចូលរួមអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោកស្រី Siti Hassanah ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយម៉ាស៊ីនផលិតទឹកស្អាតពីបរិយាកាសសហគមន៍ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រុមការងារបានជួបសំណេះសំណាល និងសាកសួរព័ត៌មានជាមួយគណៈកម្មការគ្រប់គ្រងស្ថានីយ និងបងប្អូនអ្នកទទួលផល៕