ឯកឧត្តម អ៉ិន ចន្ថា បានដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាប្រចាំចំនួន០៣ គម្រោង

ចែលរំលែក
photo 2024 09 11 18 20 18

ខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១១ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាប្រចាំចំនួន០៣ គម្រោង ស្ថិតនៅ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន រួមមាន÷

 

-គម្រោងទី១÷ ការងារថែទាំជាប្រចាំផ្លូវចំនួន ០៨ ខ្សែ ដោយក្រាលល្បាយក្រួស និងល្បាយថ្មភ្នំ ប្រវែងសរុប ១១៤, ១ គីឡូម៉ែត្រ ទទឹង ០៥ ម៉ែត្រ ស្ថិតក្នុងឃុំសំពៅលូន ឃុំត្រាង ឃុំអូរដា ឃុំកំរៀង ឃុំតាសែន ឃុំបារាំងធ្លាក់ និងឃុំតាសាញ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំឡូត ខេត្តបាត់ដំបង។

 

-គម្រោងទី ២÷ ការងារថែទាំជាប្រចាំផ្លូវចំនួន ១១ខ្សែ ដោយក្រាលល្បាយក្រួសប្រវែងសរុប ១១៧,៧ គីឡូម៉ែត្រ ទទឹង ០៥ម៉ែត្រ០៦ម៉ែត្រ និង០៨ម៉ែត្រ ស្ងិតនៅឃុំផ្គាំ ឃុំតាផូ ឃុំរលួស ឃុំឈ្នួរមានជ័យឃុំស្លក្រាម ឃុំសារង្គ ឃុំគុត្តសត ឃុំប៉ោយចារ ឃុំស្បូវ និងឃុំគោកកឋិន ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

-គម្រោងទី០៣÷ ការងារថែទាំជាប្រចាំផ្លូវចំនួន១១ខ្សែ ដោយក្រាលល្បាយថ្មភ្នំ ប្រវែងសរុប ៧៧, ៦គីឡូម៉ែត្រ ទទឹង ០៥ ម៉ែត្រ ស្ថិតនៅសង្កាត់អូរតាវ៉ៅ ឃុំស្ទឹងត្រង់

ឃុំសាលាក្រៅ សង្កាត់បរយ៉ាខា ឃុំស្ទឹងកាច់ ឃុំអូរអណ្តូង និងសង្កាត់ប៉ៃលិន ស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន

 

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងវាយតម្លៃលើខ្សែផ្លូវទាំង៣ ខាងលើគណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ បានឯកភាពគ្នាបញ្ចប់សុពលភាពលើខ្សែផ្លូវខាងលើ ត្រឹមត្រូវតាមបច្ចេកទេស។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋជួយចូលរួមថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍រួម។

photo 2024 09 11 18 20 11 photo 2024 09 11 18 20 14 photo 2024 09 11 18 20 16 photo 2024 09 11 18 20 18 photo 2024 09 11 18 20 19 photo 2024 09 11 18 20 20 photo 2024 09 11 18 20 22 photo 2024 09 11 18 20 59 photo 2024 09 11 18 21 00 photo 2024 09 11 18 21 04

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ