លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពសេដ្ឋកិច្ចជនបទ នៅខេត្តបន្ទាយមានជ័យ

ចែលរំលែក
photo 2024 09 11 20 18 02

ខេត្តបន្ទាយមានជ័យ÷ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានដឹកនាំមន្រ្តីជំនាញចំនួន ៤រូប និងមានការចូលរួមពីមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យមើលសកម្មភាពសេដ្ឋកិច្ចជនបទ នៅខេត្តបន្ទាយមានជ័យដែលមានសកម្មភាពដូចខាងក្រោម៖

១. បានចុះទៅមើលសកម្មភាពសហគមន៍កន្ទេលក្រហម នៅភូមិអង្ករខ្មៅ និងភូមិកសាងថ្មី ឃុំគយម៉ែង ស្រុកមង្គលបូរី អំពីដំណើរការធ្វើសិប្បកម្មផលិតកន្ទេលកក់ ដំណើរការទីផ្សារ ការចងក្រងជាក្រុម និងស្វែងយល់ពីការប្រឈមមួយចំនួន

២.ចុះជួបសមាជិកឥណទានក្រុម នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ អំពីស្ថានភាព និងការប្រើប្រាស់ឥណទាន

៣.ចុះជួបសមាជិកសហគមន៍កសិកម្មចម្រុះភូមិខ្ញែរជោគជ័យ ស្ថិតនៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដែលបានកើតចេញពីក្រុមសន្សំដែលមានសមាជិកដំបូងចំនួន ៣៥រូប ស្ត្រី១៧រូប កើនឡើង ៣៣៩គ្រួសារ ៩ក្រុម ទទួលបានលទ្ធផលប្រសើរ សែលមានមុខរបរគោលចំនួន៤ រួមមាន សេវាឥណទាន ការផ្គត់ផ្គង់ទឹកស្អាត ការដាំបន្លែ និងការចិញ្ចឹមសត្វ។

photo 2024 09 11 15 38 10 photo 2024 09 11 20 17 57 photo 2024 09 11 20 18 01 photo 2024 09 11 20 18 02 2 photo 2024 09 11 20 18 02 photo 2024 09 11 20 18 07 2 photo 2024 09 11 20 18 07 photo 2024 09 11 20 42 39

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ