ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ២ កម្រិតទី៣ ជូនដល់ប្រធានអង្គភាពកម្រិតប្រធានការិយាល័យថ្នាក់កណ្តាល និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត ក្រោមឱវាទក្រសួង។

ចែលរំលែក
3 11

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ២ កម្រិតទី៣ ជូនសិក្ខាកាមដែលជាប្រធានការិយាល័យថ្នាក់កណ្តាល មកពីអង្គភាពចំណុះទីស្ដីការក្រសួង និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ , ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកជំទាវ អគ្គាធិការស្ដីទី។ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលនេះថា ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ២ កម្រិតទី ៣ នាពេលនេះក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំតាមបណ្ដាអង្គភាព ក្រោមឱវាទក្រសួងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨, ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧,ការគ្រោងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥, លក្ខណៈវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ, និងដំណើការនៃការធ្វើបរិវត្តន៍កម្មឌីជីថលក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនាពេលនេះ ប្រកបដោយភាពជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ។ ឯកឧត្ដមរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ។ បន្ថែមពីនេះមន្ត្រីរាជការដែលជាសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបាននាពេលនេះទៅផ្សព្វផ្សាយបន្តដល់អង្គភាពសាមីរៀងៗខ្លួន និងខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត និងត្រូវមានបុរេសកម្មការងារ ត្រូវចេះវិភាគស្ថានការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍន៍ស្ថាប័នខ្លួន និងប្រទេសជាតិ និងចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០៕

1 13 scaled 2 11 scaled 3 11 scaled 4 10 scaled 5 9 scaled 6 13 scaled 7 12 scaled 8 10 scaled 9 10 scaled 10 12 scaled 11 10 scaled 12 8 scaled 13 7 scaled 14 9 scaled 15 8 scaled 16 7 scaled 17 8 scaled 18 6 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ