លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះត្រួតពិនិត្យផ្លូវថែទាំជាលក្ខណ:ខួបឆ្នាំ២០២៤ ចំនួន០១ ខ្សែ ប្រវែង ១៦ គីឡីម៉ែត្រ

ចែលរំលែក
photo 2024 09 10 15 56 30 2

ខេត្តព្រៃវែង៖ នាថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះត្រួតពិនិត្យផ្លូវថែទាំជាលក្ខណ:ខួបឆ្នាំ២០២៤ ចំនួន០១ ខ្សែ ពីភូមិព្រៃពោធិ៍-ភូមិតាង៉កស្រែ ឆ្លងកាត់ឃុំចំនួន ០៤ឃុំ គឺឃុំរំលេច ឃុំជ្រៃឃ្មុំ ឃុំព្នៅ១ និងឃុំព្នៅ២ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់(DBST) ផ្លូវលេខ៣៨៥ ត្រង់ចំណុចភូមិព្រៃពោធិ៍ ឃុំរំលេច ប្រវែង ១៦ គ.ម ទទឹងខ្នងលើ ក្រាលល្បាយក្រួស ៦ម លទ្ធផលសម្រេចបានប្រមាណ ៧៥%ហើយ។ ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ មានក្តីរីករាយ និងសាទរនូវសមិទ្ធិផលថ្មី ក្នុងឆ្នាំ២០២៤ នេះ និងថ្លែងអំណរគុណ ដល់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលផ្លូវ នេះឡើងវិញ សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋប្រើប្រាស់ និងដឹកជញ្ជូនកសិផលនានាផងដែរ។

photo 2024 09 10 15 56 30 2 photo 2024 09 10 15 56 30 photo 2024 09 10 15 56 31 2 photo 2024 09 10 15 56 31 3 photo 2024 09 10 15 56 31 4 photo 2024 09 10 15 56 31 5 photo 2024 09 10 15 56 31

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ