ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)

ចែលរំលែក
photo 2024 09 10 13 43 22

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោង SAAMBAT ដែលមានសមាសភាពចូលរួមពី ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងជានាយកគម្រោង លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីក្រុមបេសកកម្មមកពី IFAD EIB និង EU ព្រមទាំងក្រុមការងារអនុវត្តគម្រោង សរុប ៤៥ នាក់។

 

បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃរបស់គម្រោង SAAMBAT ចាប់ផ្តើមពីថ្ងៃទី១០-២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងវាយតម្លៃលទ្ធផលសម្រេចបាន ប្រមូលបញ្ហាប្រឈមនានា និងរកដំណោះស្រាយរួមគ្នា ដើម្បីអនុវត្តគម្រោងប្រកបដោយជោគជ័យ៕

photo 2024 09 10 13 43 19 photo 2024 09 10 13 43 20 2 photo 2024 09 10 13 43 20 3 photo 2024 09 10 13 43 20 photo 2024 09 10 13 43 21 2 photo 2024 09 10 13 43 21 photo 2024 09 10 13 43 22

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ