ឯកឧត្តម ជ្រុន ថេរ៉ាវាត បានអញ្ជើញចូល រួមប្រជុំក្រុមការងារ “ ឈ ” ផ្នែកស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ចែលរំលែក
photo 2024 09 05 21 38 06

រាជធានីភ្នំពេញ÷នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជ្រុន ថេរ៉ាវាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូល រួមប្រជុំក្រុមការងារ “ ឈ ” ផ្នែកស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា សហប្រធាន និងឧកញ៉ា ចាន់ សុឃាំង សហប្រធាន ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកឧកញ៉ា លោក លោកស្រី ជាច្រើនរូបទៀតនៅសាលប្រជុំក្រសួងកសិកម្ម ។

 

កិច្ចប្រជុំផ្តោតលើរបៀបវារៈចំនួន ៣ សំខាន់ៗ រួមមាន ៖

ក).ផ្នែកកសិកម្ម និងការដាំដុះ

ខ).ផលិតកម្ម ការកិនកែច្នៃ និង

គ).ផ្នែកពន្ធដារ ក្នុងវិស័យស្រូវអង្ករ

 

ជាលទ្ធផលអង្គប្រជុំ៖

 

១.អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស ដោយភ្ជាប់ជាមួយហេតុផលយ៉ាងច្រើន រវាងវិស័យ ឯកជន និងរាជរដ្ឋាភិបាល

២.ចំពោះបញ្ហាពូជស្រូវ ឯកឧត្តមរដ្ឋមន្រ្តី ស្នើវិស័យឯកជនជួយពង្រីកទីផ្សារ និងធ្វើ Marketing លើពូជ ស្រូវសែនក្រអូប និងផ្ការំដួល ឲ្យកាន់តែទូលំទូលាយ ជាមួយនឹងតម្លៃ១៤០០ រៀល/គីឡូក្រាម ។

៣.បន្តស្រាវជ្រាវបន្ថែមទៀតលើពូជស្រូវស្រងែ ថាតើមានប៉ុន្មានប្រភេទ ? មានក្លិនក្រអូបដែរឬទេ  ដោយធ្វើកិច្ចសហការជាមួយ CARDI ។

៤.ចំពោះសំណើសុំបញ្ចុះតម្លៃថាមពលអគ្គិសនី ត្រឹម ៤៨០ រៀល/kwh តំណាងក្រសួងថាមពលស្នើសុំរក្សា តម្លៃនៅដដែល ដែលតម្លៃនេះកំណត់តាំងពីឆ្នាំ២០២០។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មស្នើឲ្យវិស័យ ឯកជនខាងស្រូវអង្ករ ជជែកគ្នាជាមួយវិស័យឯកជនខាងថាមពល ជាមុនសិន ថាតើអាចុះតម្លៃបានដែរ ឬទេ។ រោងម៉ាស៊ីនអាចបំប្លែងអង្កាមទៅជាថាមពលសម្រាប់ប្រើប្រាស់ក្នុងរោងម៉ាស៊ីនរបស់ខ្លួន ហើយបើ សល់ថាមពលអាចលើកទៅឲ្យរដ្ឋបាន ។

photo 2024 09 05 21 38 06 2 photo 2024 09 05 21 38 06 3 photo 2024 09 05 21 38 06 photo 2024 09 05 21 38 07 2 photo 2024 09 05 21 38 07 3 photo 2024 09 05 21 38 07

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ