ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវ និងវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន ២ខ្សែនៅខេត្តក្រចេះ

ចែលរំលែក

ខេត្តក្រចេះ ៖ នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦  ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែដោយខ្សែទី១ មានប្រវែង ៦១.២៣ គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ដល់ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ។ ផ្លូវនេះត្រូវបានស្ថានជាពីរប្រភេទ ក្នុងនោះប្រភេទក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៦០ .៦៥៥ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលប្រវែង  ០,៥០ម៉ែត្រ ជាប្រភេទថ្មមិច និងប្រវែង ៥៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវមានប្រវែង ១ម៉ែត្រ ជាប្រភេទថ្មមិច ។ ផ្លូវនេះបានស្ថាបនារួចរាល់ ១០០% កាលពី ខែមិថុនា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំដើម្បីបញ្ចប់រយៈពេលធានាសុពលភាពរហូតដល់ ខែកក្កដា ឆ្នាំ២០២៥។ ខ្សែទី២៖ ប្រវែង ៣ ៨០០ ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលថ្មមិចមានប្រវែង ០,៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវខ្សែទី ១ ត្រង់ចំណុចភូមិដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង បានស្ថាបនារួចរាល់ ១០០% កាលពីដើមឆ្នាំ២០១៤ ។

ការស្ថាបនាផ្លូវទាំងពីរខ្សែនេះគឺជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមហិេញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ីADB) គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ។

 

សូមបញ្ជាក់ផងដែរថា ផ្លូវទាំងពីរកំណាត់ខាងលើនេះតភ្ជាប់ពីទីរួមស្រុកឆ្លូង ខេត្តក្រចេះ ឆ្ពោះទៅកាន់ ស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់រដូវកាលក្នុងការទៅទៅទទួលសេវាសាធារណៈ ទេសចរណ៍ ដឹកជញ្ជូនទំនិញ កសិផលគ្រប់ប្រភេទ និងរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ នាឱកាសនោះផងដែរឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សា ក្នុងឃុំដំរីផុង ដោយឯកឧត្ដមបានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។

បន្ទាប់មកឯកឧត្ដម រដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ របស់មន្ទីរអភិវឌ្ឍនបទខេត្តរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ សំដៅ“កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ជាមួយនេះរាជរដ្ឋាភិបាលក៏បានកំណត់យកវិស័យអាទិភាព ៥គឺ “មនុស្សផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីឈានទៅសម្រេចបាន “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ជាប្រទេសដែលមានចំណូលខ្ពស់។ ជាមួយនេះ ឯកឧត្ដម រដ្ឋមន្រ្ដី បានលើកឡើងអំពីសមិទ្ធិផលដែលសម្រេចបានក្នុងកម្មវិធីអាទិភាពចំនួន ៤ រួមមាន ៖ ទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ និងបានធ្វើការផ្តាំផ្ញើរឱ្យថ្នាក់ដឹកនាំបន្តចូលរួមអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួនស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា និងសូមឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។

1 9 scaled 2.1 1 scaled 03 1 04 1 05 1 6 9 scaled 08 1 scaled 10 8 scaled 11 7 scaled 12 6 13 5 14 6 15 5 16 5 17 5 scaled 18 3 scaled 19 3 scaled 21 2 scaled 22 1 scaled 24 1 scaled 25 1 scaled 26 1 scaled 27.1 27 28 1 29 1 30 1 31.1 31 32 33 34 35 36 37

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ