ឯកឧត្តម ជ្រាយ ប៉ុម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំផែនការ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ
១ ម៉ោងមុន ថ្ងៃទី១៤ ខែមករា ២០២៥
ខេត្តព្រៃវែង៖ នាថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង រួមជាមួយក្រុមការងារស្រុក ឃុំ ភូមិ បានចុះប្រជុំធ្វើផែនការជំរុញការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យតាមគ្រួសារនៅឃុំព្រាល ស្រុកកញ្រ្ជាច ខេត្តព្រៃវែង ក្នុងគោលបំណងជម្រុញឱ្យប្រជាពលរដ្ឋមិនមានលទ្ធភាពសាងសង់បង្គន់ដោយខ្លួនឯងបាន ឱ្យពួកគាត់មានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការប្រើប្រាស់បង្គន់រួមគ្នា និងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រតិបត្តិអនាម័យល្អ (ផឹកស្អាត ហូបស្អាត រស់នៅស្អាត ) និងឈានទៅសម្រេចឱ្យបានជាខេត្ត ODF Plus នាពេលខាងមុខ៕