ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត
២២ នាទីមុន ថ្ងៃទី១៦ ខែកញ្ញា ២០២៤
ខេត្តព្រៃវែង៖ នាថ្ងៃពុធ ៩រោចខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក សាន់ ផល្លា អនុប្រធានការិយាល័យផ្គង់ទឹកជនបទ និងមន្ត្រីបច្ចេកទេសទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យអណ្តូងទឹកស្អាតគ្រប់ប្រភេទ និងត្រួតពិនិត្យអណ្តូងដែលខូចខាតប្រើមិនកើត សម្រាប់លើកផែនការជួសជុលឆ្នាំ២០២៥ បានចំនួន ០៣ អណ្តូង ដែលស្ថិតនៅឃុំរាប និងឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
សូមបញ្ចាក់ផងដែរថានៅឆ្នាំ២០២៤នេះ ខេត្តព្រៃវែងក៏មានការរាំងស្ងួតខ្វះទឹកស្អាតប្រើប្រាស់ផងដែរ ចំពោះការចុះស្រង់ទិន្នន័យនេះ ដើម្បីដាក់បញ្ជូលក្នុងផែនការ សម្រាប់ជួសជុលអណ្ដូងដែលខូចខាតប្រើប្រាស់មិនបាន និងអាចខួងអណ្ដូងថ្មីជូនពលរដ្ឋជាពិសេសតំបន់ដែលមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់។