ឯកឧត្តម ផូ ផារិទ្ធ និងតំណាងក្រុមការងារ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី អញ្ជើញដឹកនាំកិច្ចប្រជុំពីកិច្ចដំណើរការអនុវត្តគម្រោង និងចុះពិនិត្យអាទិភាពខ្សែផ្លូវ សម្រាប់ដាក់បញ្ចូលក្នុងគម្រោង ERRRP

ចែលរំលែក
photo 2024 08 27 18 21 12

ខេត្តកំពង់ធំ ៖ នាថ្ងៃអង្គារ ៨រោច ខែស្រាណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដម ឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមានតំណាងក្រុមការងារ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងមានការចូលរួមពី តាន់ វាសនា ប្រធានមន្ទីរស្តីទី និងលោក គួង គា មន្រ្តីបច្ចេកទេសគម្រោង បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចដំណើរការអនុវត្តគម្រោង និងបទបង្ហាញអាទិភាពខ្សែផ្លូវ សម្រាប់ដាក់បញ្ចូលក្នុងគម្រោងសាងសង់ទ្បើងវិញបន្ទាន់ផ្លូវជនបទ(ERRRP/AIIB)។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យខ្សែផ្លូវជាអាទិភាពផ្ទាល់ ចំនួន០២ខ្សែ ប្រវែងសរុប ២៦, ៩ គីឡូម៉ែត្រ រួមមាន ៖

-ខ្សែទី១ ៖ ផ្លូវព្រែកស្បូវ-កោះគ្របបាយ ប្រវែង ១១, ៧គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់អូរកន្ធរក្រុងស្ទឹងសែន និងឃុំក្តីដូង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
-ខ្សែទី២ ៖ ផ្លូវបាក់ស្រី-ទំនប់ ប្រវែង ១៥,២ គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោល និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

គួរបញ្ចាក់ផងដែរថា ការស្តារទ្បើងវិញចំពោះខ្សែផ្លូវទាំង២ខ្សែខាងលើនេះ គម្រោងគ្រោងនឹងស្ថាបនាទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ឬបេតុង ទៅតាមស្ថានភាពជាក់ស្ដែងដែលរងផលប៉ះពាល់៕

photo 2024 08 27 18 02 19 2 photo 2024 08 27 18 02 19 photo 2024 08 27 18 02 20 2 photo 2024 08 27 18 02 20 photo 2024 08 27 18 21 12 2 photo 2024 08 27 18 21 12 3 photo 2024 08 27 18 21 12 4 photo 2024 08 27 18 21 12 5 photo 2024 08 27 18 21 12

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ