ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំង ចែករំលែកបទពិសោធន៍ និងការរៀបចំផែនការថវិកាឆ្នាំ២០២៥ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២

ចែលរំលែក
photo 2024 08 27 20 36 27

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំង ចែករំលែកបទពិសោធន៍ និងការរៀបចំផែនការថវិកាឆ្នាំ២០២៥ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (SEADRM 2) ។

 

សិក្ខាសាលានេះ មានគោលបំណងដើម្បីជួបប្រជុំពិភាក្សា ឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក ជាពិសេស ដើម្បីរៀបចំផែនការសកម្មភាព និងផែនការថវិការបស់គម្រោងសម្រាប់ឆ្នាំ២០២៥។

 

ទន្ទឹមនេះ ក៏ដើម្បីធានាការអនុវត្តរបស់គម្រោង អាចទទួលបានលទ្ធផលល្អប្រសើរ និងទាន់ពេលវេលា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ នផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម ៖

  • ពន្លឿននីតិវិធី និងដំណើរការវាយតម្លៃជ្រើសរើសក្រុមហ៊ុនសាងសង់កញ្ចប់ទី២ និងក្រុមហ៊ុនទីប្រឹក្សាផ្នែករចនាប្លង់លម្អិត និងត្រួតពិនិត្យគុណភាពសាងសង់
  • បន្តការងារត្រួតពិនិត្យគុណភាពសំណង់នៅការដ្ឋាន និងត្រួតពិនិត្យសម្ភារសំណង់នានា
  • បន្តរៀបចំវគ្គបណ្តុះបណ្តាលនានាស្របតាមផែនការរបស់គម្រោងជូនមន្ត្រីថ្នាក់កណ្ដាល និងមន្ត្រីថ្នាក់ខេត្ត
  • សិក្សាផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន សម្រាប់ខ្សែផ្លូវកញ្ចប់ទី៣ និងទី៤
  • បន្តការងារលទ្ធកម្មជ្រើសរើសទីប្រឹក្សាសម្រាប់ការងារផ្នែកទន់ (Soft Component)៕

photo 2024 08 27 20 36 17 photo 2024 08 27 20 36 18 photo 2024 08 27 20 36 19 photo 2024 08 27 20 36 21 photo 2024 08 27 20 36 23 2 photo 2024 08 27 20 36 23 photo 2024 08 27 20 36 24 photo 2024 08 27 20 36 25 photo 2024 08 27 20 36 26 photo 2024 08 27 20 36 27

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ