ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋាន ការងារស្ថាបនាផ្លូវក្រាលដីល្បាយគ្រួស កងវិស្វកម្ម ក្រសួងការពារជាតិ ស្ថិតនៅ ឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង

ចែលរំលែក
photo 2024 08 23 11 15 05

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៣ ខែសីហា ឆ្នាំ២០២៤  ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋាន ការងារស្ថាបនាផ្លូវក្រាលដីល្បាយគ្រួស កងវិស្វកម្ម ក្រសួងការពារជាតិ ដែលស្ថិតនៅ ឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង គម្រោងចំនួន ០១ខ្សែ មាន ០២កំណាត់ មានប្រវែងសរុប ២,៧៥០ម ទទឹង ៨ម កម្រាស់ ១,២ម លេខ DRR-NC-2024-No.0644 គម្រោងនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានប្រារព្ធឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤  ដោយមានការអញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន ឧត្ដមសេនីយ៍ឯក លន់ សុធី  មេបញ្ជាការកងវិស្វកម្ម នាយទាហាន នាយទាហានរង  អគ្គរងបចេ្ចកទេស តំណាងនាយកដ្ឋានផ្លូវលំ និងមន្រ្តីគ.ត.វ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងឃុំបឹងប្រាំ សរុបចំនួន ៧៩រូប។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អុិន ចន្ថា បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង  ពីសំណាក់ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះប្រជាពលរដ្ឋ។

 

ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលរួមសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកុំចាញ់បោកតាមការឃោសនាញុះញង់ បោកបញ្ឆោតធ្វើបាតុកម្មឬគាំទ្រ បង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមអគតិមួយក្តាប់តូច និងសូមជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV-DTA)។

 

ជាចុងក្រោយ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយកងវិស្វកម្ម និងសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវលំជនបទព្រមទាំងសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល អភិវឌ្ឍកន្លងមកឱ្យបានដិតដល់ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ក្នុងពិធីបើកការដ្ឋានសាងសងផ្លូវនោះបាននាំយកអំណាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋក្នុង១ម្នាក់ៗ ក្រមា១ និងថវិកា ១មុឺនរៀល ។

 

ជាចុងបញ្ជប់ ប្រជាពលរដ្ឋព្រមទាំងអាជ្ញាធរដែនដី អរគុណចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់សមិទ្ធផលនេះមកដល់ភូមិឃុំ ។

photo 2024 08 23 11 14 53 photo 2024 08 23 11 14 55 photo 2024 08 23 11 14 58 photo 2024 08 23 11 15 03 photo 2024 08 23 11 15 04 photo 2024 08 23 11 15 05

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ