
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញ ពិភាក្សាក្នុងការពន្លឿន ភូមិ-ឃុំ-ស្រុក-ខេត្តអោយបានបញ្ចប់ ការបន្ទោបង់ពាសវាល ពាសកាល (ODF) នៅចុងឆ្នាំ២០២៥
១៥ ម៉ោងមុន ថ្ងៃទី១៥ ខែកុម្ភៈ ២០២៥
ខេត្តស្វាយរៀង៖ នាថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទចំនួន ០១ខ្សែ ប្រវែង ១៣,៣៨៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានការចូលរួមពី លោកប្រធានការិយាល័យផ្លូវលំជនបទ មន្រ្តីបច្ចេកទេសមន្ទីរ មន្ត្រីបច្ចេកទេសគម្រោង និងតំណាងក្រុមហ៊ុនទទួលការសាងសង់។
គួរបញ្ជាក់ផងដែរថា ផ្លូវដែលកំពុងស្ថាបនានេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានលទ្ធផលសម្រេចបានប្រមាណ ៨៦%៕