
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញ ពិភាក្សាក្នុងការពន្លឿន ភូមិ-ឃុំ-ស្រុក-ខេត្តអោយបានបញ្ចប់ ការបន្ទោបង់ពាសវាល ពាសកាល (ODF) នៅចុងឆ្នាំ២០២៥
១៦ ម៉ោងមុន ថ្ងៃទី១៥ ខែកុម្ភៈ ២០២៥
ខេត្តតាកែវ៖ នាថ្ងៃសុក្រ ០៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ និងលោក ហេង ពិសិដ្ឋ មន្រ្តី នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រៀបចំបើកវគ្គបណ្តុះ បណ្តាលស្តីពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ជនបង្គោលអនាម័យភូមិ ឃុំ និងស្រុក នៅសាលាឃុំព្រៃរំដេង ស្រុកគិរីវង់ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីតំណាងអាជ្ញាធរស្រុក និងជនបង្គោលអនាម័យភូមិ ឃុំ សរុបចំនួន ២៩រូប។