ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ DE MONTFORT UNIVERSITY OF CAMBODIA
- ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:៣៩ ព្រឹក
- សកម្មភាពក្រសួង , ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នាថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ DE MONTFORT UNIVERSITY OF CAMBODIA ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។ សាកលវិទ្យាល័យមានកម្មវិធីឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែពាណិជ្ជកម្ម, គណនេយ្យ និងហិរញ្ញវត្ថុ, និងបច្ចេកវិទ្យាព័ត៌មាន ហើយកម្មវិធីថ្នាក់បរិញ្ញាបត្រកម្រិតឧត្តមសិក្សាទាំងអស់ មានរយៈពេល៤ឆ្នាំ។
សូមជម្រាបជូនផងដែរថា៖ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) របស់ចក្រភពអង់គ្លេស មានអាយុជាង ១៥០ឆ្នាំ មកហើយ ហើយជាសាកលវិទ្យាល័យដំបូងគេ ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា៕