លោក ធីម សុធារ៉ា អញ្ជើញចូលរួមជាមួយទីប្រឹក្សារបស់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដើម្បីចុះសិក្សាស្ថានភាពផលប៉ះពាល់ ដោយផ្អែកលើប្លង់ផ្លូវដែលបានគ្រោងរួចរាល់ លើផ្លូវចំនួន១ខ្សែ ប្រវែង ១១,‌១០ គីឡូម៉ែត្រ ស្ថិតនៅស្រុកក្រគរ និងស្រុកកណ្តៀង

ចែលរំលែក
photo 2024 08 07 17 02 03

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមជាមួយលោក និន ស៊ីណាត អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាមួយទីប្រឹក្សារបស់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការ របស់ប្រទេសជប៉ុន (JICA) រួមមានវិស្វករផ្នែកសំណង់ស្ពាន វិស្វករផ្នែកវិភាគដី និងជំនួយការរបស់វិស្វករផ្លូវថ្លល់ ដឹកនាំដោយលោក Yoshihisa Yamashita ជាប្រធានក្រុម ដើម្បីចុះសិក្សាស្ថានភាពផលប៉ះពាល់ ដោយផ្អែកលើប្លង់ផ្លូវដែលបានគ្រោងរួចរាល់ លើផ្លូវចំនួន១ខ្សែ ប្រវែង ១១,‌១០ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងកន្ទួត ឃុំកំពង់ពោធិ៍ ឃុំកញ្ជរ ស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕

photo 2024 08 07 17 02 02 2 photo 2024 08 07 17 02 02 photo 2024 08 07 17 02 03 photo 2024 08 07 17 02 04 photo 2024 08 07 17 02 05

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ