ឯកឧត្ដម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងពិនិត្យវាយតម្លៃផ្លូវ ស្ពាន និងសំណង់សិល្បការ្យចំនួន ៣គម្រោង ស្ថិតនៅក្នុងខេត្តចំនួន ៣

ចែលរំលែក
photo 2024 08 07 07 03 30 2

ខេត្តព្រៃវែង កំពង់ចាម និងខេត្តព្រះវិហារ ៖ នាថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនា ស្តារឡើងវិញផ្លូវ ស្ពាន និងលូចំនួន ៣គម្រោង ស្ថិតនៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តព្រះវិហារ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

១. គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រទទឹង ៦ម៉ែត្រ និងសំណង់សិល្បាការ្យមួយចំនួន តភ្ជាប់ពីភូមិអណ្តូងថ្មី ឃុំពានរោង និងភូមិក្បាលខ្វែក ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង

២. គម្រោងទី២ ៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅភូមិគោហ៊េរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម

៣. គម្រោងទី៣ ៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១១ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិកោងយោង ទៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕

photo 2024 08 07 07 03 19 photo 2024 08 07 07 03 20 photo 2024 08 07 07 03 21 photo 2024 08 07 07 03 28 photo 2024 08 07 07 03 29 photo 2024 08 07 07 03 30 2 photo 2024 08 07 07 03 30 photo 2024 08 07 07 03 31 2 photo 2024 08 07 07 03 31 photo 2024 08 07 07 03 32 photo 2024 08 07 07 03 33 2 photo 2024 08 07 07 03 33 photo 2024 08 07 07 03 35 2 photo 2024 08 07 07 03 35 photo 2024 08 07 07 03 36photo 2024 08 07 07 03 19 photo 2024 08 07 07 03 36 photo 2024 08 07 07 03 35 photo 2024 08 07 07 03 35 2 photo 2024 08 07 07 03 33 photo 2024 08 07 07 03 33 2 photo 2024 08 07 07 03 32 photo 2024 08 07 07 03 31 photo 2024 08 07 07 03 31 2 photo 2024 08 07 07 03 30 photo 2024 08 07 07 03 30 2 photo 2024 08 07 07 03 29 photo 2024 08 07 07 03 28 photo 2024 08 07 07 03 21 photo 2024 08 07 07 03 20

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ