ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើក ទី២ នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចែលរំលែក
photo 2024 08 07 10 56 12

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំរៀង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើក ទី២ នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-អគ្គនាយករង និងថ្នាក់ដឹកនាំរាជធានីមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារមួយចំនួនដូចខាងក្រោម ៖

១. ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ឆ្នាំ២០២៣-២០៣៣

២. គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC)

៣. គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុបព្រះសីហនុ (SHV-LC) និង

៤.ទិសដៅការងារអនុវត្តបន្ត៕

photo 2024 08 07 10 54 59 photo 2024 08 07 10 55 36 photo 2024 08 07 10 56 12 photo 2024 08 07 10 57 07 photo 2024 08 07 11 00 05 photo 2024 08 07 11 02 01 photo 2024 08 07 11 03 50 photo 2024 08 07 11 25 48 2 photo 2024 08 07 11 25 48

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ