ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា លើកទី៥ ក្រោមហិរញ្ញប្បទានរបស់ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ

ចែលរំលែក
photo 2024 08 07 13 56 03 4

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (RRIP III) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងតាមរយៈប្រព័ន្ធនិម្មិតសម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ (Virtual Meeting with Zoom) ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា លើកទី៥ ក្រោមហិរញ្ញប្បទានរបស់ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ។

 

សមាសភាពដែលបានអញ្ជើញចូលរួមមាន ថ្នាក់ដឹកនាំ និងមន្រ្តីក្រុមការងារអនុវត្តគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារការិយាល័យធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ប្រចាំនៅរាជធានីភ្នំពេញ ដែលតំណាងដោយ លោកស្រី Minnie Chey ក្រុមទីប្រឹក្សាបច្ចេកទេស Seoyoung Engineering Co., Ltd ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសគម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៥ ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ផ្លូវ។

 

គម្រោងបាននឹងកំពុងដំណើរការស្ថាបនាផ្លូវកម្រាលកៅស៊ូពីរជាន់ ចំនួន ៣៩ខ្សែ  ប្រវែងសរុប ៣៨៣,៨២គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តតាកែវ កណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកំពត  ហើយវឌ្ឍនភាពនៃការអនុវត្តគម្រោង គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤ គម្រោងសម្រេចបានលទ្ធផលជារួមប្រមាណ ៩៣% ដែលគ្រោងនឹងបញ្ចប់ដំណើរការសាងសង់ទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

 

តំណាងធនាគារអាហរ័ណ – នីហរ័ណកូរ៉េ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមទីប្រឹក្សាបច្ចេកទេស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការងារអនុវត្តគម្រោង និងបានស្នើសុំជំរុញឲ្យបញ្ចប់ការងារដែលនៅសេសសល់បានជោគជ័យតាមផែនការ៕

photo 2024 08 07 13 48 25 photo 2024 08 07 13 49 07 photo 2024 08 07 13 56 03 2 photo 2024 08 07 13 56 03 3 photo 2024 08 07 13 56 03 4 photo 2024 08 07 13 56 03

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ