លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅភូមិពន្សាយជើង ភូមិតេជោភ្នំឆ័ត្រ ភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក

ចែលរំលែក
photo 2024 07 04 11 47 17

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ ១១រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃងទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”  របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅភូមិពន្សាយជើង ភូមិតេជោភ្នំឆ័ត្រ ភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក។ ក្រុមការងារបានចុះតាមដាន ការដាំដុះបន្លែ នៅក្នុង និងក្រៅផ្ទះសំណាញ់របស់ប្រជាកសិករដែលទទួលផលពីគម្រោង៖

 

១. ផ្ទះសំណាញ់លោកស្រី ហ៊ិញ នឿយ មានដាំដុះ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ និងនៅក្រៅផ្ទះសំណាញ់មានដាំ សណ្ដែកកួរ ពោត ត្រប់ ដែលដំណាំទាំងអស់ត្រៀមនឹងប្រមូលផលនាពេលខាងមុខ។

២. ផ្ទះសំណាញ់លោក ហុក វណ្ណា មានដាំស្ពៃជើងទា ស្ពៃក្រញាញ់ ស្ពៃហាង និងនៅក្រៅផ្ទះសំណាញ់មានដាំ ពោត រួមមានស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃជើងទា ស្ពៃហាង ស្ពៃខ្មៅ សណ្ដែកគួរ ពោត ដែលដំណាំទាំងអស់ត្រៀមនឹងប្រមូលផលនាពេលខាងមុខ។

៣. ផ្ទះសំណាញ់លោក ស៊ិន ខុន មានស្ពៃក្រញាញ់ ស្ពៃខ្មៅ ស្ពៃចង្កឹះ បានចាប់ផ្ដើមប្រមូលផលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ និងក្រៅផ្ទះសំណាញ់មានដាំ ត្រប់ សណ្ដែកកួរ ពោត បានកំពុងប្រមូលផលបណ្ដើរៗ។

៤. ផ្ទះសំណាញ់លោកស្រី មី សំបុក បន្លែបានប្រមូលផលលើកទី១រួចរាល់ និងកំពុងរៀបចំដីដាំបន្តទៀត ចំណែកក្រៅផ្ទះសំណាញ់មានដាំ ត្រសក់ (កំពុងប្រមូលផល) ពោត សណ្ដែកកួរ ម្រះ ខ្ទឹមខ្យល់ ត្រៀមនឹងប្រមូលផលនាពេលខាងមុខ។

 

ដំណាំដែលបាន និងកំពុងប្រមូលផលបណ្ដើរៗ ពិតជាបានផ្ដល់ប្រាក់ចំណូលបន្ថែមប្រចាំថ្ងៃដល់ដល់ប្រជាជនក្នុងតំបន់ជនបទ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការផ្ដល់ផ្ទះសំណាញ់ និងផ្ដល់ការបណ្ដុះបណ្ដាលការដាំដុះនេះផងដែរ គិតត្រឹមបច្ចុប្បន្ន ក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានសាងសង់ផ្ទះសំណាញ់ជូនដល់កសិករទទួលផលបានចំនួន ១៨ផ្ទះសំណាញ់ ដែលមានប្រធានក្រុមផ្ទះសំណាញ់ ឬកសិករគំរូចំនួន ១៨នាក់ និងកសិករជាសមាជិកចំនួន ៣២១នាក់៕

photo 2024 07 04 11 47 17 photo 2024 07 04 11 47 20 2 photo 2024 07 04 11 47 20 photo 2024 07 04 11 47 22 2 photo 2024 07 04 11 47 22 photo 2024 07 04 11 47 25 photo 2024 07 04 11 47 27 2 photo 2024 07 04 11 47 27 photo 2024 07 04 11 47 29 2 photo 2024 07 04 11 47 29 photo 2024 07 04 11 47 30 2 photo 2024 07 04 11 47 30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ