ព្រះចៅអធិការ អាចារ្យ និងគណៈកម្មការវត្តអង្គជុំព្រៃនប់ ថ្លែងអំណរគុណចំពោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
២ ម៉ោងមុន ថ្ងៃទី៦ ខែតុលា ២០២៤
ខេត្តព្រះសីហនុ ÷ នាថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ សហការជាមួយអជ្ញាធរភូមិ ឃុំ នគរបាលប៉ុស្តិ៍ និងប្រជាការពារ ចុះចែកសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០២ ឃុំ នៅស្រុកព្រៃនប់ ស្ថិតក្នុងឃុំសាមគ្គី បានចែកជូនសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យដល់គ្រួសារប្រជាពលរដ្ឋ បានចំនួន ៩៣គ្រួសារ និងឃុំសំរ៉ុង បានចែកជូនសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យដល់គ្រួសារប្រជាពលរដ្ឋ បានចំនួនសរុប ៣២ គ្រួសារ៕