លោកជំទាវ គង់ សុធារី ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ

ចែលរំលែក
photo 2024 07 02 16 15 37

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ គង់ សុធារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៏ជនបទ លោក អី សុខឡេង អភិបាលរងខេត្តព្រះសីហនុ  និងជាប្រធាន PWG ខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ២១ នាក់។

ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានសម្ដែងកិច្ចស្វាគមន៏ និងធ្វើរបាយការណ៍សង្ខេបពីសកម្មភាពការងារប្រចាំឆមាសទី ១ និងទិសដៅបន្តររបស់មន្ទីរអភិវឌ្ឍន៏ជនបទ ។

បន្ទាប់មកលោក អី សុខឡេង អភិបាលរងខេត្ត បាន ឯកភាពលើរបាយការណ៏ របស់លោកប្រធានមន្ទីរ និងគាំទ្រដល់មន្ទីរអភិវឌ្ឍន៍ជនបទបន្ថែមទៀតលើផែនការប្រចាំឆ្នាំ នឹងផែនការឆ្នាំបន្ទាប់។

ក្នុងឱកាសនោះលោកជំទាវ គង់ សុធារី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ  ដែលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ត្រីរាជការនៃមន្ទីរជានិច្ច។ ជាមួយគ្នានេះ លោកជំទាវ បានឯកភាព ទៅលើរបាយការណ៏វឌ្ឍនភាពរបស់មន្ទីរ ហើយក្នុងនោះផងដែរ លោកជំទាវ វាយតម្លៃខ្ពស់ចំពោះការរៀបចំសណ្ដាប់ធ្នាប់  ការរៀបចំការិយាល័យធ្វើការរបស់មន្រ្តីរាជការ មានបរិស្ថានជុំវិញល្អ មានបន្ទប់ទឹក មានអនាម័យល្អ មានកន្លែងសម្រាប់លាងសំអាតដៃជាដើម។

ទន្ទឹមនឹងនេះ លោកជំទាវ រដ្ឋលេខាធិការ បានសំណូមពរអោយមន្ត្រីរាជការទាំងអស់ចូលរួមសំអាត ថែរក្សាបរិវេណមន្ទីរ បន្ទប់ធ្វើការរៀងៗខ្លួនជាប្រចាំ និងបានផ្សព្វផ្សាយ ផែនការរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧ បានបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើវិស័យអាទិភាពគន្លឹះទាំង៥ រួមមាន ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យ កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។

លោកជំទាវ បានបន្តថា ៖ ដើម្បីរួមចំណែកអនុវត្តតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យដ៏ប្រាកដនិយម របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗទាំង៤ គឺ៖

ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់

ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ហើយអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជន កាន់តែខ្ពស់ដែលជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប

ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង

ទី៤-ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងថវិកាកម្មវិធី ក្នុងគោលបំណង  “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

តមក លោកជំទាវ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំមន្ទីរ ទៅសួសុខទុក្ខ លោក សូផាត ចន្ត្រាវុធ អនុប្រធានមន្ទីរ ដែលរងគ្រោះថ្នាក់ចរាចរណ៏របួសបាក់ឆ្អឹងជំនីខាងស្តាំ ដល់គេហដ្ខានផ្ទាល់ ហើយបានផ្តល់ជូនថវិកាមួយចំនួនផងដែរ ៕

photo 2024 07 02 16 14 04 photo 2024 07 02 16 15 37 2 photo 2024 07 02 16 15 37 3 photo 2024 07 02 16 15 37 4 photo 2024 07 02 16 15 37 5 photo 2024 07 02 16 15 37 6 photo 2024 07 02 16 15 37 photo 2024 07 02 16 15 38 2 photo 2024 07 02 16 15 38 3 photo 2024 07 02 16 15 38

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ