ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំប្រតិភូសមាគមសង្គហមិត្ត ទៅសួរសុខទុក្ខភរិយារបស់ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកទ្រទ្រង់សមាគម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ

ចែលរំលែក
photo 2024 07 01 18 33 19

រាជធានីភ្នំពេញ  ៖ នារសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រតិភូសមាគម មានឯឧត្តម បាន បូរ័ត្ន ប្រធានគណៈកម្មាធិការប្រតិបត្តិ លោកប្រធានផ្នែក និងក្រុមជំនួយការសមាគម ទៅសួរសុខទុក្ខលោកជំទាវ លឹម សុផានី ដែលត្រូវជាភរិយារបស់ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកទ្រទ្រង់សមាគម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈឹម សៅគី ប្រធានសមាគម និងប្រតិភូ បានពាំនាំនូវការសួរសុខទុក្ខ និងសព្ទសាធុការពរ ព្រមទាំងបាននាំយកនូវប្រាក់ឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ នៃសមាគម ជូនដល់លោកជំទាវភរិយារបស់ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការផងដែរ។

 

ទន្ទឹមគ្នានេះ ឯកឧត្តម ឈឹម សៅគី ប្រធានសមាគម បានមានប្រសាសន៍លើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគម «សមាគមសង្គហមិត្ត មិនទុកឱ្យសមាជិកណានៅឯកាតែឯងឡើយ សមាគមតែងតែយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា សមាគមគ្រប់រូប»៕

photo 2024 07 01 18 33 18 photo 2024 07 01 18 33 19 photo 2024 07 01 18 33 20

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ