ឯកឧត្តម វ៉ាន់ ស៊ីវឿន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពី “បទពិសោធន៍នៃការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន”។

ចែលរំលែក
photo 2024 06 19 17 25 10 2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹង ដែលទទួលបានពីក្រៅប្រទេសក្រោមប្រធានបទ “បទពិសោធន៍នៃការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន”។

 

សិក្ខាសាលាចែករំលែកចំណេះដឹងនេះ រៀបចំដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ , លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងសិក្ខាមដែលជាមន្ដ្រីរាជការនៅទីស្ដីការក្រសួងសរុបចំនួន ៦០នាក់។

 

គោលបំណង នៃសិក្ខាសាលានេះដើម្បី បង្ហាញពីបទពិសោធន៍ និងចំណេះដឹងផ្នែកទំនើបកម្មវិស័យកសិកម្មដែលទទួលបានពីសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីផ្តល់គំនិត និងឆ្លុះបញ្ចាំងអំពីយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រីរបស់ខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

 

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ រួមមក ឯកឧត្តម វ៉ាន់ ស៊ីវឿន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវ ដែលរៀបចំសិក្ខាសាលានេះឡើង ព្រមទាំងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញ ចូលរួមក្នុងសិក្ខាសាលានេះដ៏មានសារៈសំខាន់នេះ ជាពិសេស បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន ជូនចំពោះថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់ ដែលមានវត្តមាននាឱកាសនោះ។

 

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សិក្ខាសាលាចែករំលែកចំណេះដឹងដែលកំពុងដាក់ឱ្យដំណើរការនាពេលនេះ គឺជាវីធីសាស្រ្ត ដ៏សំខាន់មួយក្នុងការផ្ដល់ពុទ្ធិ និងបទពិសោធន៍កាន់តែប្រសើរឡើងដល់មន្រ្តីរាជការក្រសួង ដើម្បី ឆ្លុះបញ្ចាំង ឈានទៅរកការអភិវឌ្ឍអង្គភាព និងអភិវឌ្ឍសមត្ថភាពខ្លួនឯង។

 

ក្នុងឱកាសបើកសិក្ខាសាលានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ដូចខាងក្រោម ៖

– សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបាន ផុលផុសក្នុងគ្រប់កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា

– សិក្ខាកាមគ្រប់រូប គប្បីចែករំលែកបន្តនូវបទពិសោធន៍ និងចំណេះថ្មីៗដែលទទួលបាននាពេលនេះ ទៅកាន់មន្រ្តីក្នុងអង្គភាពរបស់ខ្លួន ឱ្យក្លាយទៅជាវប្បធម៌ចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅមក

– នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវរៀបចំឱ្យមានសិក្ខាសាលាចែក រំលែកចំណេះដឹងពីក្រៅប្រទេសឱ្យបានច្រើន ដើម្បីទាញមន្រ្តីរាជការឱ្យមើលឃើញពីចរន្តនៃការអភិវឌ្ឍយ៉ាងលឿននៅជុំវិញពិភពលោក៕

photo 2024 06 19 17 25 10 2 photo 2024 06 19 17 25 10 photo 2024 06 19 17 25 11 2 photo 2024 06 19 17 25 11 3 photo 2024 06 19 17 25 11 4 photo 2024 06 19 17 25 11 photo 2024 06 19 17 25 12 2 photo 2024 06 19 17 25 12 photo 2024 06 19 17 25 13 photo 2024 06 19 17 25 1421

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ