![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 16 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក
២ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ១៣កើត-អង្គារ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង
ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលមានសមាជិកចូលរួមសរុបចំនួន១៨នាក់។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដោយសិក្ខាកាមសិក្សានូវទ្រឹស្តី និងការអនុវត្តសាកល្បង លើការរុះរើ ដោះ និងដំឡើងឡើងវិញនូវ ម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធប្រអប់លេខ និងសំណុំកូនជ្រូក ជាដើម៕