![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម ផូ ផារិទ្ធ ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
- ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្ដម ផូ ផារិទ្ធ ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ 2 photo 2024 05 16 09 22 23](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-16_09-22-23-1000x750.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស និងប្រធាននាយកដ្ឋានជំនាញចំនួន ៣ ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍ របស់អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ។
កិច្ចប្រជុំអន្តរក្រសួងនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងចំនួន ៦ (ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន) សរុបចំនួន ៧០រូប ។
កិច្ចប្រជុំអន្តរក្រសួងនេះ មានគោលបំណង ដើម្បីពិនិត្យពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍របស់អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ។