ចែលរំលែក
photo 2024 05 16 11 32 07

លោកស្រី កែវ ពេជ្ជតា ប្រធានមន្ទីរស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទ

 

ខេត្ដបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកស្រី កែវ ពេជ្ជតា ប្រធានមន្ទីរស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទដល់មន្រ្ដីរាជការសរុប២៨នាក់ ស្រី៨នាក់។

 

លោកស្រីប្រធានអង្គប្រជុំ បានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំ និងលើកឡើងពីការចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យមន្រ្ដីយកចិត្ដទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់ លោក ប្រាក់ ភីរម្យ ដែលទទួលការចាត់តាំងពី លោកប្រធានមន្ទីរ ជាជនបង្គោល ដើម្បីសម្របសម្រួលការងារសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទ។

photo 2024 05 16 11 32 07 photo 2024 05 16 11 32 08 photo 2024 05 16 11 32 09 2 photo 2024 05 16 11 32 09 photo 2024 05 16 11 32 10 2 photo 2024 05 16 11 32 10

 

បន្ទាប់មក ដោយមានការអនុញ្ញាតពី លោកស្រីប្រធានអង្គប្រជុំ លោក ប្រាក់ ភីរម្យ បានធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីលក្ខន្ដិកៈ ការស្នើសុំចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទជូនដល់សមាជិក សមាជិកា ឱ្យបានយល់ច្បាស់ពីគោលបំណង និងសារប្រយោជន៍របស់សមាគមនេះ ហើយបានចែកជូនពាក្យស្នើសុំចូលជាសមាជិកជូនដល់មន្រ្ដីរាជការ ដែលមានបំណងចូលជាសមាជិសមាគម។

 

បន្ទាប់ពីបានផ្សព្វផ្សាយ ដោយមានការយកចិត្ដទុកដាក់ស្ដាប់ពី សមាជិក សមាជិកា រួចមក លោក ប្រាក់ ភីរម្យ បានបញ្ជាក់បន្ថែមដល់មន្រ្ដីរាជការ ដែលស្ម័គ្រចិត្ដស្នើសុំចូលជាសមាជិកសមាគម ត្រូវបំពេញលើពាក្យស្នើសុំឱ្យបានត្រឹមត្រូវតាមការណែនាំដោយមានភ្ជាប់ឯកសារថតចម្លង អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្ដសញ្ញាណប័ណ្ណមន្រ្ដីរាជការ និងសៀវភៅគ្រួសារ ដាក់មកការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ ឱ្យបានមុនថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបូកសរុបជូនទៅក្រសួងបានទាន់ពេលវេលា។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ